ការ​ណែនាំ​ដ៏​ពិសេស​អំពី​បញ្ហា​ផ្លូវ​ភេទ​បុរស​ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពី​មុន​សោះ

សមត្ថភាព​បន្តពូជ​របស់​បុរស​គឺជា​កត្តា​វេជ្ជសាស្ត្រ​ដ៏​ស្មុគស្មាញ ដែល​ចង្អុល​បង្ហាញ​អំពី​ជីវិត​ស្នេហា ផ្លូវភេទ និង​សុខភាព​របស់​បុគ្គល​នោះ​ផង​ដែរ​។ លោក រ៉ូណាល់ វីរ៉ាក់ ជា​វេជ្ជបណ្ឌិត​បារាំង​ដែល​ទើប​បញ្ចប់​ការ​និពន្ធ​សៀវភៅ​សុខភាព​ផ្លូវភេទ​បុរស​នោះ​បាន​ផ្ដល់​ការ​ណែនាំ​ប្លែក​ៗ​ជាច្រើន​ចំណុច​ដូច​ត​ទៅ​។ ទុក​អាវុធ​មិន​ប្រើ​នាំ​ឲ្យ​វា​ច្រែះចាប់​ សរីរាង្គ​លើ​ខ្លួន​មនុស្ស​រាប់​ទាំង​លិង្គ​ផង​នោះ សុទ្ធ​តែ​វិវត្ត​ចុះ​ខ្សោយ​ទៅ​តាម​អាយុ​កាល​។ នៅ​ពេល​ដែល​បុរស​ឈាន​ចូល​វ័យ​៤០​ឆ្នាំ សរសៃឈាម​ពួកគេ​ចាប់​ផ្ដើម​កក​ខ្លាញ់​ដែល​ជា​ឧបសគ្គ​ដល់​លំហូរ​ឈាម​ទៅ​បំពេញ​លិង្គ​ឲ្យ​រឹង​ផង​ដែរ​។ កង្វះ​ឈាម​ធ្វើ​ឲ្យ​កោសិកា​ជុំវិញ​សរសៃ​ខ្វះ​អុកស៊ីសែន និង​បង្ក​ឲ្យ​បុរស​ប្រឈម​នឹង​បញ្ហា​អសមត្ថភាព​ផ្លូវភេទ​។ មុន​ឈាន​ដល់​អាយុ​៤០​ឆ្នាំ មាន​បុរស​១០​ភាគ​ប៉ុណ្ណោះ​ដែល​បារម្ភ​ពី​បញ្ហា​លិង្គ​មិន​រឹង ប៉ុន្តែ​ក្រោយ​ឈាន​ដល់​វ័យ​៤០​ឆ្នាំ​មនុស្សប្រុស​៥០​ភាគរយ​កាន់​តែ​បារម្ភ​ច្រើន​ពី​អាប្អូន​តូច​របស់​ខ្លួន​។ ក្នុង​វ័យ​នេះ កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូន…

Continue Reading →

បញ្ហា​ផ្លូវភេទ ៤យ៉ាង​ដែល​ស្ត្រី​កើតមាន​ជា​ញឹកញាប់​បំផុត

បញ្ហា​នៃ​ការ​ខូច​មុខងារ​ផ្លូវភេទ​ច្រើន​តែមាន​លើ​បុរស​ប៉ុណ្ណោះ។ តាមពិត ករណីបែបនេះ​ក៏​អាច​កើតមាន​លើ​ស្ត្រី​បានដែរ។ ជាទូទៅ បញ្ហា​ខូច​មុខងារ​ផ្លូវភេទ​ទាំង​បុរស និង​ស្ត្រី​បង្កឡើង​ដោយ​ជំងឺ​ជាច្រើន​ទាំង​ជ​ងឺ​ផ្លូវកាយ និង​ផ្លូវចិត្ត។ ការ​ខូច​មុខងារ​ផ្លូវភេទ​លើ​ស្ត្រី​អាច​កើតឡើង​គ្រប់​វ័យ។ ទោះបីជា​យ៉ាងណាក៏ដោយ បញ្ហា​ទាំងនេះ​ច្រើនតែ​កើតឡើង​ក្រោយពេល​សម្រាលកូន​រួច ឬ​ពេល​រាំងរដូវ។ ខាងក្រោម​នេះ​គឺជា​បញ្ហា​ផ្លូវភេទ​របស់​ស្ត្រី​ដែល​ច្រើនតែ​កើតមាន​ជា ញឹកញាប់​បំផុត។ ១. គ្មាន​តណ្ហា​ផ្លូវភេទបញ្ហា​ផ្លូវភេទ​ជាច្រើន​ដែល​កើតមាន​លើ​ស្ត្រី​គឺជា​ហេតុផល​មួយ​ដែលនាំអោយ បាត់បង់​ចំណង់​ផ្លូវភេទ។ ស្ថិតក្នុង​បញ្ហា​ទាំងនេះ មាន​កត្តា​ជាច្រើន​អាច​ប៉ះពាល​ដែរ​ដូចជា បម្រែបម្រួល​អ័រម៉ូន, ជំងឺ…

Continue Reading →

បុរសៗគួរយល់ដឹងពីបញ្ហាការរីកក្រពេញប្រូស្តាត

ការរីកក្រពេញប្រូស្តាតគឺជាក្តីបារម្ភរបស់បុរសវ័យចំណាស់ភាគច្រើន ដែលតែងតែជួបប្រទះញឹកញាប់។ ការរីកក្រពេញប្រូស្តាតអាចមានហានិភ័យបណ្តាលអោយមានការពិបាកនោម និងស្ទះទឹកនោមជាដើម។ វាក៏អាចធ្វើអោយមានបញ្ហាដល់ប្លោកនោម ផ្លូវបង្ហូរទឹកនោមនិងតំរងនោមផងដែរ។ បុរសភាគច្រើនមានក្រពេញប្រូស្តាតចេះតែរីកធំឡើងរហូតពេញមួយជីវិត។ ការបន្តរីកធំរហូត នេះអាចបណ្តាលអោយមានរោគសញ្ញាពិបាកនោម ឬធ្វើអោយស្ទះលំហូរទឹកនោម។ វាមិនច្បាស់ទេថា តើអ្វីដែលធ្វើអោយក្រពេញប្រូស្តាតរីកធំនោះ តែទោះជាយ៉ាងណាក៏ដោយវាអាចកើតឡើងដោយសារតែការផ្លាស់ប្តូរតុល្យភាពនៃអ័រម៉ូនភេទនៅពេលបុរសកាន់តែចាស់។ អ្វីទៅជាក្រពេញប្រូស្តាត? បុរសទាំងអស់មានក្រពេញប្រូស្តាតដែលមានទំហំប៉ុនផ្លែអាព្រីខុត(apricot) វាមានទម្ងន់ប្រមាណ៣០ក្រាម។ វាជាក្រពេញដែលផលិតធាតុផ្សំមួយចំនួននៃទឹកកាម។  វាស្ថិតនៅមុខរន្ធគូថនិងនៅក្រោមប្លោកនោម នៅជុំវិញបំពង់ទឹកនោមដែលបញ្ចេញទឹកនោមចេញពីប្លោកនោម។ ទឹករំអិលដូចទឹកដោះគោដែលផលិតដោយក្រពេញប្រូស្តាត…

Continue Reading →

តើការរួមភេទតាមរន្ធគូថមានសុវត្ថិភាពដែរឬទេ?

វិធីសាស្ត្រក្នុងការរួមភេទ គឺជា​ជម្រើស​​របស់អ្នក និងដៃគូរបស់អ្នក ដោយមិនចាំបាច់មានអ្នកផ្សេង​ទៀត​ចូលរួមក្នុង​ការ​សម្រេចចិត្ត​ឡើយ។ ទាំង​មនុស្ស​ប្រុស​ស្រី ឬក្រុមអ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ អាច​ជ្រើស​រើស​ការរួមភេទតាមរន្ធគូថបានដូចគ្នា ហើយអ្នកខ្លះចូលចិត្ត និង​មិន​ចូល​ចិត្ត​ដូច​ទៅ​នឹង​សកម្ម​ភាព​​​​នៃ​​ការ​​រួមភេទ​​ផ្សេងៗ​​ទៀតដែរ។ ចំណុចដែលអ្នកគួរពិចារណា គឺថាតើវីធីសាស្ត្រ​អ្វីដែលធ្វើ​ឱ្យ​អ្នក​ចូល​ចិត្ត ហើយមានសុវត្ថិភាព មិន​មាន​ការ​​ឈឺ​​ចាប់ និងមិនមានការឆ្លងរោគ។ ការ​ដាក់​បញ្ចូល​​វត្ថុ​ផ្សេងៗ​តាម​រន្ធ​គូថ តើអាចមានគ្រោះថ្នាក់ដែរឬទេ? ការ​ដាក់​បញ្ចូល​វត្ថុ​ផ្សេងៗ​ ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​សប្បាយ​រីក​រាយ​ក្នុង​ការ​រួម​ភេទ​មិន​គ្រោះ​ថ្នាក់​នោះ​ទេ ប្រសិន​បើ​វត្ថុ​នោះ​​ស្អាត​ មិន​ស្រួច​ចុង​…

Continue Reading →

ការសម្រេចបំណងផ្លូវភេទដោយខ្លួនឯងរបស់មនុស្សប្រុស

ការ​សម្រេច​បំណង​ផ្លូវភេទ​ដោយ​ខ្លួន​ឯង​ គឺ​ជា​វីធី​សាស្រ្ត ដែល​មាន​​សុខភាព​ និង​សុវត្ថិភាព​ល្អ​បំផុត​សម្រាប់​មនុស្ស​ក្នុង​ការ​ បង្កើត​ភាព​រីក​រាយ​លើ​ខ្លួន​ប្រាណ​ខ្លួន​ឯង​ ​និង​ដើម្បី​បំពេញ​អារម្មណ៍​ ​ផ្លូវភេទ​របស់​ខ្លួន។ ​បុគ្គល​ម្នាក់ៗ​អាច​សម្រេច​បំណង​ផ្លូវ​ភេទ​ដោយ​ ​ខ្លួនឯង​បាន​ច្រើន​ដង​ ឬ​អ្នក​ខ្លះ​មិន​ដែល​ទាល់​តែ​សោះ។ ​ទាំង​នេះ​ ទាក់ទង​នឹង​ចំណង់ផ្លូវភេទ​របស់​បុគ្គល​ម្នាក់ៗ។ ​ពេលខ្លះ​អ្នក​ប្រហែល​ជា​សម្រេច​បំណង​ផ្លូវភេទ​ដោយ​ខ្លួនឯង​ញឹកញាប់​ ​ឬ មិន​ញឹកញប់​ ​ហើយ​ពេល​ខ្លះ​​ទៀត​​អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ទឹកកាម​របស់​អ្នកចេញ​ច្រើន​ឬ​​​តិច​ ​​ដោយ​ផ្អែក​​ទៅ​លើ​​ការ​បញ្ចេញ​ទឹក​កាម​នៅ​ពេល​ចុង​ក្រោយ​បំផុត​របស់​អ្នក។​ ប៉ុន្តែ​អ្វី​ដែល​អ្នកគួរ​ប្រុង​ប្រយ័ត្ន​ និងចងចាំ​នោះ​ថា ​តើកាលៈទេសៈ​ណា​ដែល​សមរម្យ​…

Continue Reading →

ការសម្រេចបំណងផ្លូវភេទដោយខ្លួនឯងរបស់មនុស្សស្រី

ការសម្រេចបំណងផ្លូវភេទដោយខ្លួនឯង គឺជាវិធីសាស្រ្ត​ដែលមាន សុវត្ថិភាពក្នុងការស្វែងយល់ពីខ្លួន​ឯង និងពីសរីរាង្គផ្លូវភេទរបស់ខ្លួនឯងថាអ្វីដែលធ្វើ ឱ្យអ្នកមានអារម្មណ៍រីករាយ ក៏ដូចជាការផ្តល់អារម្មណ៍រីករាយផ្លូវភេទដោយខ្លួនឯង។ ទង្វើនេះមិនមែនដោយសារការមាន «គំនិតក្រខ្វក់» ពី​រឿង​ផ្លូវភេទនោះទេ។  រឿងផ្លូវភេទមិនមែនជារឿងអាក្រក់នោះទេ ហើយការគិតពីការរួមភេទ ក៏មិនមែនជា រឿងដែលអាក្រក់នោះដែរ។  មនុស្ស​ស្រីក៏សម្រេចបំណងផ្លូវ​ភេទដោយខ្លួនឯងបានដែរ ប៉ុន្តែ​សង្គមបានដាក់លក្ខខណ្ឌឱ្យពួកគេ ក្នុងការមិននិយាយពីវា ដូចអ្វីដែលមនុស្សប្រុសបាននិយាយ។ គ្មាន​អ្វីដែលខុសសម្រាប់មនុស្សស្រីក្នុងការសម្រេចបំណងផ្លូវភេទ ដោយខ្លួ​នឯងនោះទេ។ ការសម្រេចបំណងផ្លូវភេទដោយខ្លួនឯងមិនមែនសញ្ញាណនៃ…

Continue Reading →

ការឆាប់ចេញទឹកកាម

សំណួរ៖ ខ្ញុំមានអាយុ២៦ឆ្នាំ ហើយខ្ញុំជាទូទៅរួមភេទ ម្តងក្នុងមួយសប្តាហ៍ជាមួយដៃគូរបស់ខ្ញុំ។ ទឹកកាមរបស់ខ្ញុំ ចេញលឿនពេកពេលដែលខ្ញុំរួមភេទ។ តើខ្ញុំត្រូវធ្វើដូចម្តេច?​ មានមនុស្សជាច្រើនដែលមានបញ្ហានេះ។ វាពិបាកក្នុងការកំណត់ ថារយៈពេលណាមួយដែលគិតថាលឿនពេក អាច​ប្រហែល​នៅ​​ពេល​ ដែល​អ្នកចេញទឹកកាមមុនពេលដែលដៃគូរបស់អ្នកទទួលបាន​ភាព​រីក រាយ​ផ្លូវភេទ។ សម្រាប់អ្នកដែលស្ថិតនៅក្នុងវ័យនេះ ​ប្រហែល​ជាអ្នកស្ថិត នៅក្នុងកាលៈទេសៈដែលអ្នកចង់រួមភេទយូរ ប៉ុន្តែ​ការចេញទឹកកាមរបស់ អ្នក​លឿន​​ជាងអ្វីដែលអ្នករំពឹងទុក។ ​សំណួរ​សួរថា តើអ្នកមានឯកជន​ ភាព​គ្រប់គ្រាន់…

Continue Reading →

តើអ្នកគួររួមភេទដំបូងនៅអាយុប៉ុន្មាន?

ពេលវេលាដែល «ត្រឹមត្រូវ» បំផុតសម្រាប់អ្នក​ក្នុង​ការ​រួមភេទ​ដំបូង គឺនៅ​ពេលដែលអ្នកគិតថាខ្លួនប្រាណរបស់អ្នក និង​អារម្មណ៍​របស់​អ្នក​បាន​ត្រៀម​រួច​រាល់​ក្នុងការ​ទទួលបាន​ភាព​រីករាយ​ក្នុងពេលរួមភេទ។  គ្មានវិធីសាស្រ្ត​​ណាមួយ​អាច​បញ្ជាក់​​ពី​ភាព​ជាក់​លាក់​ថា អ្នកបានត្រៀមខ្លួន និងមានទំនុក​ចិត្ត​រួច​ហើយ​នៅ​ពេល​នោះ​ទេ។ នៅក្នុងប្រទេសកម្ពុជា ការរួមភេទ​ជាមួយ​កុមារី​ដែលមាន​អាយុ ក្រោម​១៥ឆ្នាំ​ត្រូវបានចាត់ទុកថាជាអំពើអនាចារ។ ប៉ុន្តែ​មិន​មាន​ន័យថានៅពេល​ដែលអ្នក​អាយុ ១៦ ១៧ ឬ១៨ឆ្នាំទៅ អ្នកត្រូវ​តែ​រួមភេទ​នោះទេ។ ការរួមភេទត្រូវបានចាត់ទុកថាជាសកម្មភាពរបស់មនុស្សពេញវ័យ។ តើ​ពេល​ណា​ដែលអ្នកជាមនុស្សពេញវ័យ? នៅអាយុ ១៨…

Continue Reading →

អ្វីដែលអ្នករួមរ័ក្សលើកដំបូង ត្រូវយល់ដឹងអ្វីខ្លះ?

១. មើលសញ្ញា​បង្ហាញប្រាប់​របស់នាង៖ ប្រសិនបើ​នាងមើលទៅ​ទំនងជា​ឈឺចាប់ ចូរអ្នក​បង្អន់ល្បឿន ហើយដក​ថយបន្តិច។ ការសំឡឹង​មើលសញ្ញា បញ្ជាក់ការ​ឈឺចាប់​របស់នាង គឺជាវិធី​ដ៏ងាយស្រួល​បំផុត ក្នុងការស្វែង​យល់ថា តើនាងទទួល​បានភាព​ស្រណុក សុខស្រួល​​ពីការ​រួមភេទ ឬគ្រាន់​តែទ្រាំ ដើម្បី​បង្គាប់​​ចិត្ដអ្នក។ ២. សម្រេចកាម​ដោយប្រើដៃ ៖ ចូរសម្រេច​កាមដោយ​ប្រើដៃ ក្នុងរយៈពេល​ប៉ុន្មានម៉ោង មុនពេលជួប​គូណាត់​របស់អ្នក ឬមុនពេល​អ្នកទៅ​ជិតដិត…

Continue Reading →

កំហុស​​​​ចំនួន​៤យ៉ាង ដែល​គួរ​​​​ប្រយ័ត្ន​ពេល​បើក​​​​ប្រតិបត្ដិការ​រួមរ័ក​ជាមួយដៃគូរ!

ជីវិតផ្លូវភេទ មិនត្រឹមតែ​​​ផ្ដល់នូវ សេចក្ដីស្រណុកស្រួល សម្រាប់លោកអ្នក ប៉ុណ្ណោះទេ ប៉ុន្ដែវាក៏អាច មានផលប៉ះពាល់​​​ផងដែរ ប្រសិនបើអ្នក បើកប្រតិបត្ដិការ គ្មានការប្រុងប្រយ័ត្ននោះ ។ ជាទូទៅគ្រោះដោយ អកុសល ទាំងនេះ គឺច្រើនកើតឡើងក្នុង ខណៈពេលកំពុង រួមភេទដែលមានទីតាំង មិនប្រក្រតី ឬក៏សាហាវខ្លាំងពេក ។…

Continue Reading →