អាហារ ៥​មុខ​នេះ ជួយ​ធ្វើឲ្យ​ប្រព័ន្ធ​ការពាររាងកាយ​កាន់​តែ​ខ្លាំង​ឡើង​

របប​អាហារ​សំខាន់​បំផុត​សម្រាប់​សុខភាព​រាងកាយ​។ របប​អាហារ​ត្រឹមត្រូវ​នឹង​ជួយ​ធ្វើឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែ​ខ្លាំងក្លា​ឡើង​។ បើសិន​ជា​អ្នក​កំពុងតែ​ស្វែងរក​មធ្យោបាយ​ដើម្បី​បង្ការ​ជំងឺ​ផ្តាសាយ​នោះ ជំ​ហ៊ាន​ដំបូង​ដែល​អ្នក​គួរ​ធ្វើ​នោះ​គឺ​ទទួលទាន​អាហា​រណា​ដែល​ជួយ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​។​ ​ដូច្នេះ CEN សូម​ណែនាំ​អាហារ ៥​ប្រភេទ​ដែល​អាច​មាន​ប្រយោជន៍​ចំពោះ​រឿងនេះ​។​ ​ម្ទេស​ប្លោក​ពណ៌​ក្រហម ម្ទេស​ប្លោក​មាន​វីតាមីន C ដែល​ល្អ​បំផុត​ក្នុង​ការបង្កើន​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ​។ វា​ក៏​សម្បូរ​ទៅ​ដោយ​សារធាតុ Beta-carotene ផងដែរ​។ ក្រៅពី​បង្កើន​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ វីតាមីន C ប្រហែល​ជា​ជួយ​ថែរក្សា​ស្បែក​ឲ្យមាន​សុខភាព​ល្អ ខណៈ​ពេល​ដែល…

Continue Reading →

អាហារ​ទាំងនេះ អាច​ធ្វើឲ្យ​ស្ត្រី​មាន​សម្រស់​ក្មេ​ងជាង​វ័យ​

​​តើ​នរណា​ខ្លះ ដែល​មិន​ចង់បាន​រាងកាយ​ស្វែល ក្បាលពោះ​រៀបស្មើ សុខភាព​ល្អ និង​ស្នាម​ញឹម​ស្រស់ស្រាយ​? ខាងក្រោម​នេះ គឺជា​របប​អាហារ​ដ៏​អស្ចារ្យ​មួយចំនួន ដែល​អាច​ធ្វើឲ្យ​អ្នក​មានសុខភាព និង​នៅ​តែ​ក្មេង​ទៀតផង​។​ ​ក្រៅពីនេះ វា​ក៏​ជួយ​ឲ្យ​អ្នក​រីករាយ និង​មាន​កម្លាំង​ថាមពល​ពេញ​មួយថ្ងៃ​ផង​ដែរ​។​ – ចូរ​ញ៉ាំ​ត្រី ជាប្រចាំ ឬ​ឲ្យបាន​ញឹកញាប់ ពីព្រោះ វា​អាច​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ​។ ក្រៅ​នេះ អាស៊ីត​ខ្លាញ់​អូ​មី​ហ្កាបី (​ឬ​គេ​ហៅ​ថា​ខា្លញ់ត្រី​)…

Continue Reading →

គ្រាប់​ល្ហុង​សោះ អាចជួយ​ទប់ស្កាត់​ជំងឺ​បាន​ច្រើន​មុខ​

​មនុស្ស​ភាគច្រើន​ចូលចិត្ត​ញ៉ាំផ្លែ​ល្ហុង ព្រោះ​វា​ឆ្ងាញ់ និង​មាន​សារប្រយោជន៍​ច្រើន​ចំពោះ​សុខភាព ប៉ុន្តែ​មាន​មនុស្ស​តិច​ណាស់ ដឹង​ពី​អត្ថប្រយោជន៍​របស់​គ្រាប់​វា​។​ ​អ្នក​បរិភោគ​ស្ទើរតែ​ទាំងអស់​បរិភោគ​តែ​សាច់​ល្ហុង ប៉ុន្តែ​ប្រសិនជា​យើង​ទទួលទាន ឬ​ទំពារ​គ្រាប់​វា​២ ឬ ៣​គ្រាប់​ក្នុង​មាត់ យើង​រឹតតែ​ទទួលបាន​អត្ថប្រយោជន៍​កាន់តែច្រើន​។​ ​ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​របស់​គ្រាប់​ល្ហុង​ចំពោះ​សុខភាព ដែល​យើង​នឹកស្មាន​មិន​ដល់​៖ ១. ប្រយុទ្ធប្រឆាំង​ជំងឺមហារីក​ ២. សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ ៣. បន្សាប​ជាតិពុល​ក្នុង​ថ្លើម​ ៤. សម្អាត​តម្រងនោម​…

Continue Reading →

នារីដែលចូលចិត្តញ៉ាំកាហ្វេ គួរតែប្រយ័ត្នឲ្យខ្ពស់ក្នុងពេលមករដូវ

សព្វថ្ងៃនេះ មាននារីជាច្រើនក៏ចូលចិត្តពិសារកាហ្វេដែរ ប៉ុន្តែអ្នកគួរតែចៀសពីការញ៉ាំកាហ្វេក្នុងកំឡុងពេលដែលអ្នកមករដូវ។ តើពេលមករដូវ ញ៉ាំកាហ្វេ អាចនាំគ្រោះថ្នាក់អ្វីដល់នារីទៅ? ១. នៅពេលដែលអ្នកមករដូវ បើអ្នកពិសារកាហ្វេ វានឹងធ្វើឲ្យអ្នកមករដូវក្នុងរយៈពេលវែងជាងមុន ហើយឈាមរដូវនឹងច្រើនជាងមុន។ ជាពិសេស អ្នកនឹងកើតមានអាការៈឈឺពោះផងដែរ ព្រោះតែសារធាតុកាហ្វេអ៊ីនក្នុងនោះ។ ២. នៅក្នុងកាហ្វេ ក៏មានផ្ទុកសារធាតុដទៃទៀត ដែលអាចធ្វើឲ្យអារម្មណ៍អ្នកប្រែប្រួលមិនទៀងឡើយ។ វានឹងអាចធ្វើឲ្យអ្នកគេងមិនលក់ អារម្មណ៍ស្មុគស្មាញ…

Continue Reading →

មិនត្រឹមតែឆ្ងាញ់ទេ “ភេសជ្ជៈទឹកក្រូចឆ្មារលាយទឹកឃ្មុំ” ផ្ដល់អត្ថប្រយោជន៍យ៉ាងប្រសើរចំពោះសុខភាពទៀត

ក្រូចឆ្មារ ជាផ្លែឈើម្យ៉ាងដែលមានរសជាតិជូរ និងសម្បូរណាស់ក្នុងប្រទេសកម្ពុជា។ ហើយគេអាចយកវាទៅបន្ថែមរសជាតិនៃអាហារ និងធ្វើជាភេសជ្ជៈ។ ទោះបីភាគច្រើននៃពួកយើងសុទ្ធតែធ្លាប់ទទួលទានទឹកក្រូចឆ្មារ ប៉ុន្តែប្រហែលជាមិនចាប់អារម្មណ៍ទេថាប្រសិនបើលាយទឹកក្រូចឆ្មារស្រស់ជាមួយទឹកក្ដៅឧណ្ហៗ និងទឹកឃ្មុំ វានឹងក្លាយជាភេសជ្ជៈដ៏ល្អបំផុតមួយជួយរក្សាសុខភាពរាងកាយរឹងមាំប្រសើរ។ ខាងក្រោម គឺជាអត្ថប្រយោជន៍គួរឱ្យភ្ញាក់ផ្អើលនៃទឹកក្រូចឆ្មារលាយទឹកឃ្មុំ ៖ ១. ប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ ក្រូចឆ្មារមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជួយប្រយុទ្ធប្រឆាំងការឆ្លងមេរោគបាក់តេរីផ្សេងៗដោយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ។ លើសពីនេះទៅទៀត វីតាមីន C…

Continue Reading →

ងាយៗ! ដើម្បីរក្សាសុខភាពល្អប្រសើរ គួរទទួលទានផ្លែឈើទាំងនេះជាប្រចាំ

ផ្លែឈើ គឺប្រសើរណាស់ចំពោះសុខភាព ប៉ុន្ដែមិនមែនមានតែផ្លែប៉ោមប៉ុណ្ណោះទេដែលអាចជួយឱ្យអ្នកជៀសផុតពីជំងឺផ្សេងៗនោះ ប៉ុន្តែក៏នៅមានផ្លែឈើមួយចំនួនទៀតដែលអ្នកគួរទទួលទានជាប្រចាំផងផងដែរ ដោយវាល្អសម្រាប់ដោះស្រាយទប់ស្កាត់បញ្ហាសុខភាពនានាបានយ៉ាងប្រសើរ។ ថាតើផ្លែឈើទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផ្លែឈើដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ ៖ ១. ផ្លែប៉ោម ជាផ្លែឈើដ៏ល្អបំផុតមួយជួយគ្រប់គ្រងទម្ងន់។ សារធាតុ flavonoid polymers ក្នុងផ្លែប៉ោមជួយទប់ស្កាត់អង់ស៊ីមដែលបំបែកជាតិស្ករ។ នេះមានន័យថា ជំនួសឱ្យការស្តុកទុកនូវជាតិស្ករជាខ្លាញ់ អ្នកនឹងបញ្ចេញវាទៅក្រៅប្រព័ន្ធរាងកាយវិញ។…

Continue Reading →

មិននឹកស្មានសោះ! ទឹកដូង មាន​អត្ថប្រយោជន៍ច្រើនដល់ម្លឹងចំពោះសុខភាពរាងកាយ

ទឹកដូង គឺជាភេសជ្ជៈដ៏ល្អបំផុតមួយសម្រាប់អ្នកដែលចង់រក្សាបាននូវសុខភាពរឹងមាំប្រសើរ។ អ្វីដែលពិសេសនោះ គឺភេសជ្ជៈនេះមិនត្រឹមតែងាយរកបានក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏មានតម្លៃសមរម្យផងដែរ។ បើទោះជាឧស្សាហ៍ ឬចូលចិត្តទទួលទានក៏ដោយ តែមានមនុស្សមិនច្រើនទេដែលចាប់អារម្មណ៍ដឹងថា ទឹកដូង គឺផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់សម្រាប់រាងកាយ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដ៏អស្ចារ្យនៃការទទួលទានទឹកដូងចំពោះសុខភាព ៖ ១. ល្អសម្រាប់សុខភាពប្រព័ន្ធរំលាយអាហារ នោះក៏ព្រោះតែទឹកដូងមានផ្ទុកសម្បូរទៅដោយជាតិសសៃ។ លើសពីនេះទៅទៀតឥទ្ធិពលអេឡិចត្រូលីត្រនៃទឹកដូង ក៏ជួយសម្រួលរាងកាយក្នុងការស្រូបយកនូវជាតិប្រូតេអ៊ីនពីអាហារបានពេញលេញផងដែរ។ ទឹកដូង ក៏ល្អសម្រាប់បំបាត់អាការៈកន្ត្រាក់សាច់ដុំ…

Continue Reading →

អ្នកទឹកនោមផ្អែម អាចញ៉ាំផ្លែឈើអ្វីខ្លះ ទើបជាតិស្ករមិនឡើង?

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលអ្នកកើតទឹកនោមផ្អែមអាចពិសារបាន មិនធ្វើឲ្យឡើងជាតិស្ករឡើយ។ តើមានអ្វីខ្លះទៅ? ១.​ ត្របែក អ្នកអាចបរិភោគត្របែកបាន ព្រោះនៅក្នុងនោះសម្បូរទៅដោយសារធាតុចិញ្ចឹមច្រើន ថែមទាំងមានវីតាមីនសេខ្ពស់ ដែលអាចជួយព្យាបាលជំងឺទឹកនោមផ្អែមអ្នកបាន។ ម្យ៉ាងទៀត ក៏អាចជួយអ្នកមានអាការៈឆាប់ប្រតិកម្ម ឲ្យឆាប់ធូលផងដែរ។ ២.​ ក្រូចឆ្មា ចំណែកក្រូចឆ្មាវិញ អាចជួយការពារ និងព្យាបាលជំងឺទឹកនោមផ្អែមបាន ព្រោះនៅក្នុងនោះមានផ្ទុកសារធាតុដែលជំនួយដល់សុខភាពអ្នក។ ៣.​…

Continue Reading →

៦ជំហាន ដើម្បីជីវិតរស់នៅមានសុខភាពល្អ

ទទួលបានសុខភាពល្អដោយចាប់ផ្ដើមពីថ្ងៃនេះ គឺងាយស្រួលជាងពេលណាៗទាំងអស់។ តាមរយៈការស្វែងយល់ព័ត៌មានសំខាន់ៗ និងត្រៀមអាហារស្រស់ៗសម្រាប់ទទួលទាន អ្នកនឹងមានសុខភាពល្អជារៀងរហូត។ អនុវត្តតាមជំហានទាំង៦ ដើម្បីរស់នៅមានសុខភាពល្អ។ ១. ស្គាល់ពីខ្លួនឯង ឆ្លាតវៃថែសុខភាព នេះអាចមិនមែនជាទីតាំងដ៏អស្ចារ្យបំផុតសម្រាប់ការចាប់ផ្ដើមនោះទេ ប៉ុន្តែវាពិតជាសំខាន់បំផុត។ ស្គាល់ច្បាស់ពីស្ថានភាពជីវិត និងសុខភាពរបស់ខ្លួន ជាសមរភូមិពាក់កណ្ដាល។ អ្នកដឹងថាអ្វីដែលត្រូវផ្លាស់ប្ដូរ ប៉ុន្តែការយល់ពីអ្វីដែលអ្នកត្រូវការដើម្បីផ្លាស់ប្ដូរ នឹងបង្កើតនូវមធ្យោបាយដែលកាន់តែងាយស្រួល។ សូមទៅជួបគ្រូពេទ្យជំនាញដើម្បីពិនិត្យសុខភាព។ ពួកគាត់នឹងជួយអ្នកកំណត់គោលដៅសុខភាពរបស់អ្នក។…

Continue Reading →