ការងារពេលព្រឹក៤យ៉ាង ជួយបន្សុទ្ធថ្លើម និងការពាររាងកាយឲ្យមានសុខភាពល្អ

បើយោងតាមអ្នកជំនាញបានបង្ហាញថា សុខភាពរបស់មនុស្សម្នាក់ៗល្អ ឬអាក្រក់ គឺអាស្រ័យទៅលើការធ្វើលំហាត់ប្រាណ និងការទទួលទានអាហារមានផាសុខភាពប្រចាំថ្ងៃ។ ក៏ប៉ុន្តែក្រៅពីវិធីពីរយ៉ាងនេះ នៅមានទម្លាប់នាពេលព្រឹកព្រលឹម ៤យ៉ាងទៀត ក៏អាចជួយសម្អាតសរីរាង្គថ្លើម និងរក្សារាងកាយឲ្យមានសុខភាពល្អផងដែរ។ ទទួលទានទឹកក្តៅឧណ្ឌៗនៅពេលដែលអ្នកទទួលទានទឹកក្តៅឧណ្ឌៗ នៅពេលព្រឹកវាអាចជួយសម្អាតកាកសំណល់ពុលចេញពីរាងកាយ និងការពារបញ្ហាទល់លាមក។ លើសពីនេះទៅទៀត វាក៏អាចជួយលើកកម្ពស់ដល់ចរាចរឈាម ទប់ស្តាត់ជំងឺសរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាល។ តែសូមកុំទទួលទានទឹកកក ព្រោះវាអាចធ្វើឲ្យរលាកថ្លើម និងប៉ះពាល់សរីរាង្គផ្សេងៗទៀត។…

Continue Reading →

អញ្ចឹងតើ! ទើបក្រូចឆ្មារក្លាយជាភេសជ្ជ:សម្រកទម្ងន់ដ៏មានប្រសិទ្ធភាព

មានមនុស្សជាច្រើនជឿជាក់ថា ការផឹកទឹកក្រូចឆ្មារក្តៅឧណ្ឌៗ មានសក្តានុពលក្នុងការសម្រកទម្ងន់បានយ៉ាងល្អ។ ទោះជាយ៉ាងណាក៏ដោយ ទឹកក្រូចឆ្មារ លាយជាមួយនឹងទឹកត្រជាក់ក៏អាចជួយសម្រកទម្ងន់បានដូចគ្នាដែរ។ ក្រៅពីសម្រកទម្ងន់ ទឹកក្រូចឆ្មារ ក៏អាចជួយធ្វើឲ្យប្រសើរឡើងនូវការប្រមូលផ្តុំអ៊ីយ៉ុងដល់រាងកាយ និងបង្កើនការស្រូបយកថាមពលដែលអាចជួយដល់ដំណើរការរំលាយអាហារ ឲ្យកាន់តែល្អប្រសើរជាងមុន។ ខាងក្រោមេនះ គឺជាភាពអស្ចារ្យមួយចំនួន ដែលធ្វើឲ្យទឹកក្រូចឆ្មារ ក្លាយទៅភេសជ្ជ:សម្រកទម្ងន់ពូកែបំផុត៖ មានផ្ទុកកាឡូរីទាបបើយោងតាមការស្រាវជ្រាវបានបង្ហាញថា ក្រូចឆ្មារមួយផ្លែមានប្រហែលជា ១៧កាឡូរីប៉ុណ្ណោះ សូម្បីតែលាយជាមួយទឹក ក៏កាឡូរីនេះនៅតែរក្សាដដែល។…

Continue Reading →

អស្ចារ្យដល់ម្លឹង! ទទួលទានទឹកត្រសក់នៅពេលព្រឹក ផ្តល់អត្ថប្រយោជន៍សំខាន់ៗ១០យ៉ាង

អ្នកណាៗក៏ស្គាល់ផ្លែត្រសក់ដែរ ហើយធ្លាប់ទទួលទានរាប់ភ្លេចថែមទៀត ក៏ប៉ុន្តែមានមនុស្សជាច្រើន ប្រហែលជាមិនទាន់ស្គាល់អំពីអត្ថប្រយោជន៍ដ៏ច្រើនលើសលប់របស់វានោះទេ។ ត្រសក់ គឺជាផ្លែឈើដែលល្អបំផុត នារដូវក្តៅ ព្រោះវាអាចជួយរក្សារាងកាយឲ្យមានភាពត្រជាក់ ផ្តល់ជាតិសំណើមដល់រាងកាយ និងជួយសម្រកទម្ងន់ផងដែរ។ ការផឹកទឹកត្រសក់ នៅពេលព្រឹក គឺជាវិធីដ៏ល្អបំផុត ដើម្បីទាញយកវីតាមីន និងសារធាតុរ៉ែ សំខាន់ៗ។ ក្រៅពីនេះ ការទទួលទានត្រសក់ នៅពេលព្រឹកជាទៀងទាត់ អាចទទួលបានអត្ថប្រយោជន៍សំខាន់ៗរាប់ភ្លេច។…

Continue Reading →

៣វិធីងាយៗ ជួយបណ្តុះរោមចិញ្ចីមឲ្យដុះក្រាស់ដូចបំណង

រោមចិញ្ចីម គឺជាចំណែកមួយដែលធ្វើឲ្យផ្ទៃមុខមានភាពស្រស់ស្អាត ប៉ុន្តែបើរោមចិញ្ចីមរបស់អ្នកស្តើងពេក ភាពទាក់ទាញនឹងត្រូវបាត់ទៅវិញមួយកម្រិតដែរ។ ហេតុនេះហើយ ទើបមនុស្សស្រីមួយចំនួនខំស្វែងរកវិធីសាស្ត្រគ្រប់បែបយ៉ាង រួមទាំងផលិតផលថ្លៃៗ ដើម្បីបណ្តុះរោមចិញ្ចីមឲ្យដុះក្រាស់ដូចបំណង។ ទោះជាយ៉ាងណា អ្នកពុំចាំបាច់ចំណាយប្រាក់ទិញផលិតផលថ្លៃៗទៀតឡើយ វិធីសាស្ត្របែបធម្មជាតិ ៣យ៉ាងនេះ គ្រប់គ្រាន់ជួយឲ្យរោមចិញ្ចឹមរបស់អ្នកដុះក្រាស់ដូចបំណងបានហើយ។ ១.ខ្ទឹមបារាំងទឹកខ្ទឹមបារាំង ត្រូវបានគេរកឃើញថា មានផ្ទុកជាតិរ៉ែ វីតាមីន B វីតាមីន C…

Continue Reading →

គេងបែកញើសច្រើននៅពេលយប់ ជាសញ្ញាបង្ហាញថា រាងកាយកំពុងតែមានគ្រោះថ្នាក់

ប្រសិនបើអ្នកសម្គាល់ឃើញថា រាងកាយតែងតែបែកញើសជារឿយៗ ទោះបីជាសីតុណ្ហភាពក្នុងបន្ទប់ធម្មតាក៏ដោយ អ្នកមិនត្រូវព្រងើយកណ្តើយឡើយ ព្រោះវាអាចជាសញ្ញាព្រមាននៃជំងឺមួយចំនួនដែលគួរតែប្រញាប់រកវិធីដោះស្រាយឲ្យបានឆាប់។ ខាងក្រោមនេះ គឺជាបញ្ហាសុខភាពមួយចំនួន ដែលអ្នកគួរតែប្រុងប្រយ័ត្ន៖ ១.ជាតិស្ករក្នុងឈាមទាបកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកអាចមានស្ថិរភាពក្នុងពេលថ្ងៃ ប៉ុន្តែវានឹងថយចុះក្នុងពេលគេង។ ជាពិសេសប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម និងត្រូវបានប្រើថ្នាំគ្រប់គ្រងជំងឺ វាអាចបណ្តោលឲ្យជាតិស្ករក្នុងឈាមថយចុះ និងបែកញើសច្រើនពេលយប់។ នៅពេលដែលគ្លុយកូស ចុះក្រោម 140mg/dL អ្នកគួរតែកាត់បន្ថយការញ៉ាំ ដើម្បីធ្វើឲ្យរាងកាយមានតុល្យភាព។ ២.គេងស្រម៉ុកមនុស្សដែលទទួលរងពីជំងឺនេះ…

Continue Reading →

អាថ៌កំបាំង៦យ៉ាងដែលគ្រប់គ្នាពុំធ្លាប់ដឹង អំពីការថើបគ្នា

ការថើបគ្នា គឺជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការបង្ហាញពីក្តីស្រឡាញ់ ដែលឪពុកម្តាយតែងតែធ្វើដាក់កូនៗ ជាពិសេសគូស្នេហ៍តែម្តង។ ក៏ប៉ុន្តែមនុស្សភាគច្រើនប្រហែលជាមិនទាន់ដឹងថា ការថើប ក៏អាចផ្តល់នូវភាពវិជ្ជមាន និងអវិជ្ជមានចំពោះរាងកាយនោះទេ។ ខាងក្រោមនេះ គឺជាអាថ៌កំបាំងមួយចំនួនដែលអ្នកពុំទាន់ដឹងពីការថើបគ្នា៖ ការថើបជាថ្នាំការថើបអាចជួយជំរុញដល់ការផលិតអ័រម៉ូន Endorphin ដើម្បីកាត់បន្ថយការឈឺចាប់ក្នុងរងាកាយ មានភាពប្រសើរឡើងជាងថ្នាំបំបាត់ការឈឺជាប់ទៅទៀត។ ម្យ៉ាងវិញទៀត ការថើបក៏អាចជួយធ្វើឲ្យអ្នកមានអារម្មណ៍សប្បាយរីករាយផងដែរ។ ការថើបជួយឲ្យអ្នកមានសុខភាពល្អការសិក្សាមួយចំនួនបានរកឃើញថា ការថើបអាចជួយឲ្យសុខភាពកាន់តែប្រសើរឡើង ដោយសារតែវាអាចធ្វើឲ្យឈាមរត់បានល្អ ការពារ…

Continue Reading →

ប្រុសៗ ដែលយប់ឡើង ក្រចូលគេង ប្រយ័ត្នងាប់មេជីវិត អត់កូន

រាល់​ថ្ងៃ​នេះ ប្រុសៗគ្នាយើង ប្រហែល​មិនងាយ​ចូលដេកទេ ព្រោះ​អ្នកខ្លះនៅ​បង្ហើយ​ការងារ​ដែល​នៅ​សល់ ខ្លះទៀតនៅ​លេង​ឆាត ឬ​និយាយ​ទូរស័ព្ទ​ជាមួយ​សង្សារ ឬ​ក៏មានបញ្ហា​ស្មុគស្មាញ គេងមិន​លក់។ តែ​ការចូលគេង​យប់ជ្រៅ មិនល្អ​នោះទេ ព្រោះអាច​ធ្វើ​ឲ្យ​ប្រុសៗ ងាប់មេជីវិត​ឈ្មោល ពិបាក ឬមិន​អាច​គ្មាន​កូន​តែម្ដង។ លោកសាស្ត្រាចារ្យ Hans Jakob Ingerslev អ្នកស្រាវជ្រាវ មកពី​សាកលវិទ្យាល័យ…

Continue Reading →

ស្ត្រីប្រឈមនឹងជំងឺផ្លូវចិត្តច្រើនជាងបុរសដល់ទៅពីរដង

ជំងឺផ្លូវចិត្តអាចប៉ះពាល់ចំពោះទាំងស្រ្តី និងបុរស ប៉ុន្តែជំងឺមួយចំនួនកើតមានឡើងជាទូទៅលើស្រ្តីច្រើនជាង ហើយស្តែងចេញនូវសញ្ញាផ្សេងៗពីគ្នា។ អ្នកវិទ្យាសាស្រ្ត កំពុងសិក្សាអំពីមូលហេតុនានា និងការជជែកវែកញ៉ែកអំពីកត្តាដែលបង្ករវាង កត្តាជីវសាស្រ្ត និងកត្តាចិត្តសាស្រ្ត ដែលបណ្តាលឲ្យកើតមានឡើងនូវជំងឺផ្លូវចិត្ត និងសុខភាពផ្លូវចិត្តក្នុងចំណោមស្រ្តី បុរសទាំងឡាយ ជាពិសេសការព្យាបាលជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ក្នុងអំឡុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាល សម្រាប់មនុស្សស្រី។ អង្គការសុខភាពពិភពលោកបានបង្ហាញថា ស្ត្រីមានឱកាសប្រឈមនឹងជំងឺផ្លូវចិត្តច្រើនជាងបុរសដល់ទៅពីរដង ដែលបញ្ហាទាំងនោះអាចជាជំងឺបាក់ទឹកចិត្ត បញ្ហាទម្លាប់ក្នុងការទទួលទាន និងបញ្ហានៃការឈឺចាប់។…

Continue Reading →

៧វិធី ថែទាំសុខភាពផ្លូវចិត្តអ្នក

មនុស្សមួយចំនួនបានមើលរំលងលើបញ្ហាសុខភាពផ្លូវចិត្ត ប៉ុន្តែអ្នកមិនអាចមានសុខភាពល្អដោយគ្មានសុខភាពផ្លូវចិត្ល្អបានឡើយ។ ដូច្នេះ អ្នកគួរយល់ដឹងពីវិធីមួយចំនួនដើម្បីថែទាំសុខភាពផ្លូវចិត្តរបស់អ្នក។ ៧ចំណុចខាងក្រោមនេះអាចជួយអ្នកបាន ៖១. និយាយអំពីអារម្មណ៍របស់ខ្លួននិយាយអំពី អារម្មណ៍របស់អ្នកគឺមិនមែនជាសញ្ញានៃភាពទន់ខ្សោយទេ។ វាជាផ្នែកមួយដែលអាចធ្វើឲ្យយើងមានអារម្មណ៍ល្អ និងមានសុខភាពល្អ។ បង្ហាញអារម្មណ៍របស់ខ្លួនទៅកាន់អ្នកដទៃអាចឲ្យអ្នកធូរស្រាលក្នុងចិត្ត និងចៀសផុតពីរោគតានតឹង។ ២. រៀនពីរបៀបក្នុងការដោះស្រាយជាមួយនឹងភាពតានតឹងព្យាយាមធ្វើអ្វីមួយដើម្បីរំសាយភាពតានតឹងរបស់អ្នកដូចជា ធ្វើយោគៈ ធ្វើលំហាត់ប្រាណ ដកដង្ហើមចូលជ្រៅៗ កម្សាន្ដជាមួយធម្មជាតិ ឬលេងជាមួយសត្វចិញ្ចឹមរបស់អ្នក។ ចូរចងចាំថាត្រូវសើចឲ្យបានច្រើន…

Continue Reading →

ចង់​បាន​សក់​ក្បាល​ក្រាស់​មែនទេ តោះ​មក​ដឹង​ពីរូប​មន្ត​ពិសេស​​​ប្រើ​ប្រទាល​កន្ទុយ​ក្រពើ

សក់​របស់​មនុស្ស​យើង​អាច​ជា​ប្រភព​នៃ​ភាព​រីករាយ ជា​ពិសេស​នៅ​ពេល​វា​កំពុង​តែ​លូតលាស់​យ៉ាង​ក្រាស ស្រស់​ស្អាត និង​មាន​ភាព​រស់​រវើក​ល្អ​។ ប៉ុន្តែ​វា​ក៏​មាន​សក់​ខ្លះ​ដែល​លូតលាស់​មិន​សមប្រកប និង​ការ​ចង់​របស់​យើង​ដែរ ឬ​លូតលាស់​ស្តើង​ៗ​ទៅ​ៗ​ជា​ម្តង​។ រឿង​នេះ​អាច​ដោយសារ​តែ​របៀប​រស់នៅ​របស់​យើង​ផ្ទាល់​ដូច​ជា ការ​លេង​ស្តាយ​សក់​ច្រើន​ពេក ឬ​ប្រើ​វិធី​អ៊ុតសក់​ដោយ​ប្រើ​កម្តៅ​ខ្លាំង​ៗ ទើប​ធ្វើ​ឲ្យ​សក់​លូតលាស់​កាន់តែ​ស្តើង​ទៅ​ៗ​បែប​នេះ​។ ដូច្នេះ តើ​អ្នក​អាច​ធ្វើ​អ្វី​បាន​ទៅ​ដើម្បី​ជួយ​ឲ្យ​សក់​លូតលាស់​កាន់តែ​ក្រាស់​ជាង​មុន​ទៅ? ប្រទាល​កន្ទុយក្រពើ​គឺជា​ឱសថ​ព្យាបាល​សក់​ខូច​ឲ្យ​លូតលាស់​កាន់តែ​ក្រាស់​ដ៏​ល្អ​មួយ ដោយសារ​តែ​វា​ផ្ទុក​ទៅ​ដោយ​វីតាមីន​ជា​ច្រើន ព្រមទាំង​ជីវជាតិ​ដែល​ជួយ​ផ្តល់​សំណើម​ដល់​សក់ និង​ផ្តល់​ភាព​រលោង​បែប​ធម្មជាតិ​ទៀត​ផង​។ បើសិនជា​អ្នក​កំពុង​តែ​ប្រើប្រាស់​ប្រទាល​កន​ញ​ទុ​យ​ក្រពើ​មែន អ្នក​ក៏​ត្រូវ​តែ​ប្រើ​ផ្សំគ្នា​ជាមួយ​ប្រេងដូង និង​ទឹកឃ្មុំ​ផង​។…

Continue Reading →