ឱសថបុរាណ៣ប្រភេទ ជួយបំបាត់ក្លិនស្អុយ ហើយធ្វើឲ្យក្លៀកសស្អាត

ថ្វីបើបញ្ហាក្លៀកមានក្លិនស្អុយ ហើយខ្មៅស្រអាប់មិនមានគ្រោះថ្នាក់ដល់សុភាពក៏ដោយ ប៉ុន្តែវាជាក្តីអាម៉ាសមួយ ជាពិសេសមនុស្សស្រីតែម្តង។ ដូច្នេះ ដើម្បីកម្ចាត់បញ្ហានេះ អ្នកពុំចាំបាច់ខំដើររកថ្នាំឯណាឆ្ងាយនោះទេ គ្រាន់តែអនុវត្តតាមវិធីបែបបុរាណ ៣យ៉ាងនេះ ក៏អាចសម្រេចដូចបំណងដែរ។ ១.ប្រើប្រាស់ក្រូចឆ្មារក្រោយពេលងូទឹករួច សូមប្រើក្រូចឆ្មារស្រស់ៗមួយចំណិត មកត្រដុសនៅក្នុងក្លៀក ហើយរងចាំ ១៥នាទី ទើបលាងសម្អាតចេញ។ អនុវត្តទៀងទាត់មួយថ្ងៃម្តង មិនយូរទេអ្នកនឹងឃើញពីប្រសិទ្ធភាព។ ២.ស្លឹកជីអង្កាមយកស្លឹកជីអង្កាម ១០មីលីក្រាម…

Continue Reading →

ការងារពេលព្រឹក៤យ៉ាង ជួយបន្សុទ្ធថ្លើម និងការពាររាងកាយឲ្យមានសុខភាពល្អ

បើយោងតាមអ្នកជំនាញបានបង្ហាញថា សុខភាពរបស់មនុស្សម្នាក់ៗល្អ ឬអាក្រក់ គឺអាស្រ័យទៅលើការធ្វើលំហាត់ប្រាណ និងការទទួលទានអាហារមានផាសុខភាពប្រចាំថ្ងៃ។ ក៏ប៉ុន្តែក្រៅពីវិធីពីរយ៉ាងនេះ នៅមានទម្លាប់នាពេលព្រឹកព្រលឹម ៤យ៉ាងទៀត ក៏អាចជួយសម្អាតសរីរាង្គថ្លើម និងរក្សារាងកាយឲ្យមានសុខភាពល្អផងដែរ។ ទទួលទានទឹកក្តៅឧណ្ឌៗនៅពេលដែលអ្នកទទួលទានទឹកក្តៅឧណ្ឌៗ នៅពេលព្រឹកវាអាចជួយសម្អាតកាកសំណល់ពុលចេញពីរាងកាយ និងការពារបញ្ហាទល់លាមក។ លើសពីនេះទៅទៀត វាក៏អាចជួយលើកកម្ពស់ដល់ចរាចរឈាម ទប់ស្តាត់ជំងឺសរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាល។ តែសូមកុំទទួលទានទឹកកក ព្រោះវាអាចធ្វើឲ្យរលាកថ្លើម និងប៉ះពាល់សរីរាង្គផ្សេងៗទៀត។…

Continue Reading →

អញ្ចឹងតើ! ទើបក្រូចឆ្មារក្លាយជាភេសជ្ជ:សម្រកទម្ងន់ដ៏មានប្រសិទ្ធភាព

មានមនុស្សជាច្រើនជឿជាក់ថា ការផឹកទឹកក្រូចឆ្មារក្តៅឧណ្ឌៗ មានសក្តានុពលក្នុងការសម្រកទម្ងន់បានយ៉ាងល្អ។ ទោះជាយ៉ាងណាក៏ដោយ ទឹកក្រូចឆ្មារ លាយជាមួយនឹងទឹកត្រជាក់ក៏អាចជួយសម្រកទម្ងន់បានដូចគ្នាដែរ។ ក្រៅពីសម្រកទម្ងន់ ទឹកក្រូចឆ្មារ ក៏អាចជួយធ្វើឲ្យប្រសើរឡើងនូវការប្រមូលផ្តុំអ៊ីយ៉ុងដល់រាងកាយ និងបង្កើនការស្រូបយកថាមពលដែលអាចជួយដល់ដំណើរការរំលាយអាហារ ឲ្យកាន់តែល្អប្រសើរជាងមុន។ ខាងក្រោមេនះ គឺជាភាពអស្ចារ្យមួយចំនួន ដែលធ្វើឲ្យទឹកក្រូចឆ្មារ ក្លាយទៅភេសជ្ជ:សម្រកទម្ងន់ពូកែបំផុត៖ មានផ្ទុកកាឡូរីទាបបើយោងតាមការស្រាវជ្រាវបានបង្ហាញថា ក្រូចឆ្មារមួយផ្លែមានប្រហែលជា ១៧កាឡូរីប៉ុណ្ណោះ សូម្បីតែលាយជាមួយទឹក ក៏កាឡូរីនេះនៅតែរក្សាដដែល។…

Continue Reading →

អស្ចារ្យដល់ម្លឹង! ទទួលទានទឹកត្រសក់នៅពេលព្រឹក ផ្តល់អត្ថប្រយោជន៍សំខាន់ៗ១០យ៉ាង

អ្នកណាៗក៏ស្គាល់ផ្លែត្រសក់ដែរ ហើយធ្លាប់ទទួលទានរាប់ភ្លេចថែមទៀត ក៏ប៉ុន្តែមានមនុស្សជាច្រើន ប្រហែលជាមិនទាន់ស្គាល់អំពីអត្ថប្រយោជន៍ដ៏ច្រើនលើសលប់របស់វានោះទេ។ ត្រសក់ គឺជាផ្លែឈើដែលល្អបំផុត នារដូវក្តៅ ព្រោះវាអាចជួយរក្សារាងកាយឲ្យមានភាពត្រជាក់ ផ្តល់ជាតិសំណើមដល់រាងកាយ និងជួយសម្រកទម្ងន់ផងដែរ។ ការផឹកទឹកត្រសក់ នៅពេលព្រឹក គឺជាវិធីដ៏ល្អបំផុត ដើម្បីទាញយកវីតាមីន និងសារធាតុរ៉ែ សំខាន់ៗ។ ក្រៅពីនេះ ការទទួលទានត្រសក់ នៅពេលព្រឹកជាទៀងទាត់ អាចទទួលបានអត្ថប្រយោជន៍សំខាន់ៗរាប់ភ្លេច។…

Continue Reading →

៣វិធីងាយៗ ជួយបណ្តុះរោមចិញ្ចីមឲ្យដុះក្រាស់ដូចបំណង

រោមចិញ្ចីម គឺជាចំណែកមួយដែលធ្វើឲ្យផ្ទៃមុខមានភាពស្រស់ស្អាត ប៉ុន្តែបើរោមចិញ្ចីមរបស់អ្នកស្តើងពេក ភាពទាក់ទាញនឹងត្រូវបាត់ទៅវិញមួយកម្រិតដែរ។ ហេតុនេះហើយ ទើបមនុស្សស្រីមួយចំនួនខំស្វែងរកវិធីសាស្ត្រគ្រប់បែបយ៉ាង រួមទាំងផលិតផលថ្លៃៗ ដើម្បីបណ្តុះរោមចិញ្ចីមឲ្យដុះក្រាស់ដូចបំណង។ ទោះជាយ៉ាងណា អ្នកពុំចាំបាច់ចំណាយប្រាក់ទិញផលិតផលថ្លៃៗទៀតឡើយ វិធីសាស្ត្របែបធម្មជាតិ ៣យ៉ាងនេះ គ្រប់គ្រាន់ជួយឲ្យរោមចិញ្ចឹមរបស់អ្នកដុះក្រាស់ដូចបំណងបានហើយ។ ១.ខ្ទឹមបារាំងទឹកខ្ទឹមបារាំង ត្រូវបានគេរកឃើញថា មានផ្ទុកជាតិរ៉ែ វីតាមីន B វីតាមីន C…

Continue Reading →

គេងបែកញើសច្រើននៅពេលយប់ ជាសញ្ញាបង្ហាញថា រាងកាយកំពុងតែមានគ្រោះថ្នាក់

ប្រសិនបើអ្នកសម្គាល់ឃើញថា រាងកាយតែងតែបែកញើសជារឿយៗ ទោះបីជាសីតុណ្ហភាពក្នុងបន្ទប់ធម្មតាក៏ដោយ អ្នកមិនត្រូវព្រងើយកណ្តើយឡើយ ព្រោះវាអាចជាសញ្ញាព្រមាននៃជំងឺមួយចំនួនដែលគួរតែប្រញាប់រកវិធីដោះស្រាយឲ្យបានឆាប់។ ខាងក្រោមនេះ គឺជាបញ្ហាសុខភាពមួយចំនួន ដែលអ្នកគួរតែប្រុងប្រយ័ត្ន៖ ១.ជាតិស្ករក្នុងឈាមទាបកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកអាចមានស្ថិរភាពក្នុងពេលថ្ងៃ ប៉ុន្តែវានឹងថយចុះក្នុងពេលគេង។ ជាពិសេសប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម និងត្រូវបានប្រើថ្នាំគ្រប់គ្រងជំងឺ វាអាចបណ្តោលឲ្យជាតិស្ករក្នុងឈាមថយចុះ និងបែកញើសច្រើនពេលយប់។ នៅពេលដែលគ្លុយកូស ចុះក្រោម 140mg/dL អ្នកគួរតែកាត់បន្ថយការញ៉ាំ ដើម្បីធ្វើឲ្យរាងកាយមានតុល្យភាព។ ២.គេងស្រម៉ុកមនុស្សដែលទទួលរងពីជំងឺនេះ…

Continue Reading →

អាថ៌កំបាំង៦យ៉ាងដែលគ្រប់គ្នាពុំធ្លាប់ដឹង អំពីការថើបគ្នា

ការថើបគ្នា គឺជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការបង្ហាញពីក្តីស្រឡាញ់ ដែលឪពុកម្តាយតែងតែធ្វើដាក់កូនៗ ជាពិសេសគូស្នេហ៍តែម្តង។ ក៏ប៉ុន្តែមនុស្សភាគច្រើនប្រហែលជាមិនទាន់ដឹងថា ការថើប ក៏អាចផ្តល់នូវភាពវិជ្ជមាន និងអវិជ្ជមានចំពោះរាងកាយនោះទេ។ ខាងក្រោមនេះ គឺជាអាថ៌កំបាំងមួយចំនួនដែលអ្នកពុំទាន់ដឹងពីការថើបគ្នា៖ ការថើបជាថ្នាំការថើបអាចជួយជំរុញដល់ការផលិតអ័រម៉ូន Endorphin ដើម្បីកាត់បន្ថយការឈឺចាប់ក្នុងរងាកាយ មានភាពប្រសើរឡើងជាងថ្នាំបំបាត់ការឈឺជាប់ទៅទៀត។ ម្យ៉ាងវិញទៀត ការថើបក៏អាចជួយធ្វើឲ្យអ្នកមានអារម្មណ៍សប្បាយរីករាយផងដែរ។ ការថើបជួយឲ្យអ្នកមានសុខភាពល្អការសិក្សាមួយចំនួនបានរកឃើញថា ការថើបអាចជួយឲ្យសុខភាពកាន់តែប្រសើរឡើង ដោយសារតែវាអាចធ្វើឲ្យឈាមរត់បានល្អ ការពារ…

Continue Reading →