អាហារ​ទាំងនេះ អាច​ធ្វើឲ្យ​ស្ត្រី​មាន​សម្រស់​ក្មេ​ងជាង​វ័យ​

​​តើ​នរណា​ខ្លះ ដែល​មិន​ចង់បាន​រាងកាយ​ស្វែល ក្បាលពោះ​រៀបស្មើ សុខភាព​ល្អ និង​ស្នាម​ញឹម​ស្រស់ស្រាយ​? ខាងក្រោម​នេះ គឺជា​របប​អាហារ​ដ៏​អស្ចារ្យ​មួយចំនួន ដែល​អាច​ធ្វើឲ្យ​អ្នក​មានសុខភាព និង​នៅ​តែ​ក្មេង​ទៀតផង​។​

​ក្រៅពីនេះ វា​ក៏​ជួយ​ឲ្យ​អ្នក​រីករាយ និង​មាន​កម្លាំង​ថាមពល​ពេញ​មួយថ្ងៃ​ផង​ដែរ​។​

– ចូរ​ញ៉ាំ​ត្រី ជាប្រចាំ ឬ​ឲ្យបាន​ញឹកញាប់ ពីព្រោះ វា​អាច​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ​។ ក្រៅ​នេះ អាស៊ីត​ខ្លាញ់​អូ​មី​ហ្កាបី (​ឬ​គេ​ហៅ​ថា​ខា្លញ់ត្រី​) អា​ពន្យារ​ដំណើរការ​ចាស់​ទៅ​តាម​អាយុ និង​ការ​រលាក​ផងដែរ​។ វា​ក៏​អាច​កាត់បន្ថយ​ជំងឺ​លើស​សម្ពាធ​ឈាម និង​ជំងឺ​សរសៃឈាម​ទៀតផង​។​

– ខ្ទឹម អាច​ធ្វើឲ្យ​ចរន្តឈាម រត់​បាន​ស្រួល និង​ជួយ​ឲ្យ​ស្បែក ក្រចក និង​សក់ មាន​សុខភាព​ល្អ​។ ខ្ទឹម មាន​អង់​ទី​អុក​ស៊ីដង់ ដែល​អាច​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល និង​ជា​ថ្នាំ​សម្លាប់​បាក់តេរី​តាម​វិធី​ធម្មជាតិ​។​ ​មាន​អង់ស៊ីម​រំលាយ​អាហារ ដែល​អាច​បណ្តេញ​ជាតិពុល និង​បង្កើន​សុខភាព​ប្រព័ន្ធ​ភាព​ស៊ាំ​។ ការ​ញ៉ាំ​ខ្ទឹមបារាំង​ជា​ទៀងទាត់ នឹង​ធ្វើឲ្យ​អ្នក​ក្មេង​ជាង​វ័យ​។​

– ការ​ញ៉ាំ​បន្លែ និង​ផ្លែឈើ ឲ្យបាន​ច្រើន​មុខ និង​ឆ្លាស់គ្នា​រាល់ថ្ងៃ ពិតជា​មាន​ផល​ល្អ​ច្រើន សម្រាប់​សុខភាព និង​ស្បែក​៕

​ប្រភព​៖ flashsante​