អនុវត្ត ៩ចំណុច ជួយឱ្យ​ លិង្គ បុរស​ខ្លាំង​ទ្វេរដង!….

ដើម្បី​​ចៀស​វាង​នូវ​ជំងឺ​ផ្លូវ​ភេទអ្នក​គួរ​តែ​ចៀស​វាង​នូវ​កត្តា​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

បញ្ហាជំងឺផ្លូវ​ភេទ​ គឺ​ជា​ជំងឺ​មួយ​ដែល​បុរសៗ​គ្រប់​រូប​មាន​ការ​ព្រួយ​បារម្ភ ហើយ​មាន​បុរស​ភាគច្រើន​កំពុង​តែ​ប្រឈម​មុខ​និង​បញ្ហា​ទាំងនេះ ប្រសិន​បើ​អ្នក​កើត​ជំងឺ​នេះ​ហើយ​ គឺ​ពិបាក​នឹង​ធ្វើ​ឱ្យ​ដៃ​គូរ​បស់​ខ្លួន​មាន​ភាព​សុខ​ស្រួល​ណាស់ ជា​ពិសេស​នៅ​ថ្ងៃ​អនា​គត​អ្នក​អាច​គ្មាន​កូន​ថែម​ទៀត។​ 

1,របបអាហារៈ របប​អាហារ​ដែល​មិន​ល្អ​សម្រាប់​បេះ​ដូង ក៏​មិន​ល្អ​សម្រាប់​សមត្ថភាព​ផ្លូវ​ភេទ​បុរស​ដែរ។ បន្លែ ឬផ្លែ​ឈើ​មាន​ភាគ​តិច​ណាស់​ធ្វើ​ឱ្យប៉ះពាល់​ដល់​សុខ​ភាព ប៉ុន្តែ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ដំណើរ​ នៃ​ឈាម។

Image result for រក្សាទម្ងន់រាងកាយៈ

2,ចៀសវាងភាពតានតឹង និអត់ធ្មត់ៈ ការកើតឡើងនៃភាបតានតឹងក្នុងអារម្មណ៍ គឺធ្វើឱ្យ​សរសៃ​ឈាម​របស់អ្នក​កាន់តែ​តូច​ចង្អៀត។ នេះមិន​មែនជា​ប្រការ​ដែលល្អ​សម្រាប់​ការធ្វើ​ឱ្យ​អាអូនតូច​របស់​អ្នកខ្លាំង​ក្លានោះទេ។

3, នៅឱ្យឆ្ងាយពីគ្រោះថ្នាក់ដល់ផ្លូវភេទៈ ករណីខ្លះអ្នកអាចទទួលរងរបួល​ដោយសារ​តែការ​រូមភេទ​ជាមួយ​ដៃគូ។ ដើម្បី​រក្សា​កុំ​មាន​បញ្ហា​អ្នក​គួរ​តែ​ចាប់​ផ្តើម​នៅ​ពេល​ណា​ដែល​ដៃ​គូ​ របស់​អ្នក​បញ្ចេញ​ទឹក​រំអិល​តាម​ទ្វារ​មាស​គ្រប់​គ្រាន់។


4, រក្សាទម្ងន់រាងកាយៈ ការ​លើស​ទម្ងន់​អាច​ធ្វើ​ឱ្យ​មាន​បញ្ហា​ដល់​សុខ​ភាព​ជា​ច្រើន​ដូច​ជា ជំងឺទឹក​នោម​ផ្អែម ដែល​អាច​បំផ្លាញ​សសៃ​ប្រសាទ​ទូទាំង​រាង​កាយ។

5,ចៀសវាងការឡើង​សម្ពាធ​ឈាម និងជាតិ​កូលេស្តូរ៉ូល​ខ្ពស់ៈ សម្ពាធឈាម និងជាតិ​កូលេស្តូរ៉ូល​ឡើង​ខ្ពស់​អាចធ្វើ​ឱ្យ​សរសៃ​ឈាម រួមទាំង​សសៃ​ផ្សេងទៀត​មាន​បញ្ហា ដែល​ប៉ះពាល់​ដល់​លិង្គ​បុរស។ ដូច្នេះ​ហើយ​អ្នក​គួរ​តែ​ការ​ពារ​កុំ​ឱ្យ​មាន​ជម្ងឺ​នេះកើត​មាន​ឡើង ប្រសិន​បើកើត​ឡើង​ហើយពិបាក​ព្យាល​បាល​ឱ្យ​ប្រសើរ​ឡើង​វិញណាស់។

6, ធ្វើលំហាត់ប្រាណទៀងទាត់ៈ នៅពេលដែលអ្នកធ្វើអង្គុយធ្វើការច្រើន​ពេក​ក៏អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​ប្រដាប់​ភេទ​របស់​បុរស​ដែរ។ ការរត់ ឬហែល​ទឹក និង​ការធ្វើ​លំហាត់​ប្រាណ​ផ្សេង​ទៀត​ជួយ​បង្ហារ​ជំងឺ​ងាប់​លិង្គ។ ប៉ុន្តែអ្នក​គួចៀស​វាង ការធ្វើ​លំហាត់​ប្រាណ​ដែល​បណ្តាល​ឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់(នៅតំបន់​រន្ធគូថ និង​ប្រដាប់​ភេទ)នោះ​ឡើយ។ ជាពិសេស​គឺការ​ហាត់​ប្រាណ​ដោយ​ជិះកង់ ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​សរសៃ​ប្រសាទ នឹងជំងឺ​ងាប់លិង្គ។

7, មិនទទួលទានជាតិអាកុលៈ ការទទួលទានគ្រឿងស្រវឹង អាចធ្វើឱ្យខូចខាត​ដល់​មុខងារ​ពិសេស​របស់​បុរស។ ប៉ុន្តែ​គ្រឿង​ស្រវឹង​អាចបង្ក​ឱ្យមាន​ការឈឺ​ចាប់​រ៉ាំវៃ ថ្លើម ខូច​សរសៃ​ប្រសាទ និងជំងឺ​ផ្សេង​ទៀត…។ ជាងនេះ​ទៅទៀត​វាអាច​បង្កឱ្យ​អតុល្យភាព​អ័រម៉ូន​ក្នុង​ប្រដាប់​ភេទ​បុរស ដែល​នាំឱ្យ​មាន​ជំងឺ​ងាប់លិង្គ។

8, ពិនិត្យមើលកម្រិតអ័រម៉ូនៈ សូម្បីតែបុរសដែលមានសុខភាព​ធម្មតា​ក៏កម្រិត​អ័រម៉ូន Testosterone ថយចុះ​គួរឱ្យ​កត់​សម្គាល់ ចាប់ពី​អាយុ ៥០ ឆ្នាំឡើង​ទៅ។ ជារៀង​រាល់ឆ្នាំ បន្ទាប់​ពីអាយុ ៤០ ឆ្នាំឡើង​កម្រិត​អ័រម៉ូន Testosterone ជាមធ្យម​ថយចុះ ១,៣ ភាគរយ។

9, ជក់បារីៈ ការជប់បារីអាចធ្វើឱ្យខូច​សរសៃ​ឈាម និង​ដំណើរ​ការនៃ​របស់​ឈាម​អវិជ្ជមាន។ ជាតិ​នីកូទីន​ធ្វើឱ្យ​សរសៃ​ឈាម​រួមតូច រាំងស្ទះ​ដល់លំហូរ​ឈាម​ទៅកាន់​អាអូន​តូចរបស់អ្នក។