វិធី​បង្កើត​ចំណង់​ផ្លូវភេទតាមបែបធម្មជាតិ​

ចំណង់​ផ្លូវភេទ​ចាប់ផ្តើម​កើតមាន​នៅ​ពេល​មនុស្ស​យើង​ឈាន​ចូល​អាយុ​ពេញវ័យ ​។ មាន​ហេតុផល​ច្រើនណាស់​ដែល​ធ្វើអោយ​ចំណង់​ផ្លូវភេទ​នេះ​ថយ​ចុះ​ដូចជា ការ​ចាស់​ទៅតាម​អាយុ ជំងឺ ការប្រើប្រាស់​ថ្នាំ និង​ផល​រំខាន​នៃ​ការប្រើ​ប្រាស់​​ថ្នាំ​។

ប៉ុន្តែ យើង​មាន​វិធីសាស្ត្រ​ច្រើន​ដែរ​សម្រាប់​បង្កើន​ចំណង់​ផ្លូវភេទ​របស់​អ្នក​ តាម​បែប​ធម្មជាតិ​។

​ហាត់ប្រាណ​

​ការ​ហាត់ប្រាណ​មាន​អត្ថប្រយោជន៍​មួយចំនួន​ដល់​រាងកាយ​។ វា​អាច​ជួយ​សម្រក​ទម្ងន់ ពង្រឹង​ដល់​កម្លាំង​សាច់ដុំ ជំនួយ​ដល់​ការបង្កើន​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន ធ្វើអោយ​មាន​អារម្មណ៍ល្អ និង​បង្កើន​ដល់​រូបសម្បត្តិ​។ ក្រៅពីនេះ ការ​ហាត់ប្រាណ​ក៏​ជួយ​បង្កើន​របត់​ឈាមរ​ត់​ទៅ​កាន់​សរីរាង្គ​ភេទ​ដែរ​។

​ហាត់ប្រាណ​បែប​បន្ធូរ​អារម្មណ៍​

​បើសិន​ជា​អ្នក​ខ្សោយ​ចំណង់​ផ្លូវភេទ​ដោយសារ​តែ​ស្ត្រេ​ស ចូរ​ចូលរួម​ក្នុង​សកម្មភាព​បន្ធូរ​អារម្មណ៍​ខ្លះ​ទៅ​ដើម្បី​កាត់​បន្ថយ​ ស្ត្រេ​ស​ដូច​ជា ការហាត់​ក្បាច់​យូ​ហ្គា តៃជិ ការដកដង្ហើម ការ​តាំងសមាធិ និង​ការរីករាយ​តាម​បែប​ធម្មជាតិ​។

​ពិសោធន៍​ក្បាច់​រួមភេទ​ថ្មី​

​ភាព​ធុញទ្រាន់​ចំពោះ​ការងា​រលើ​គ្រែ​ច្រើនតែ​បណ្តាល​អោយ​បាត់បង់​ចំណង់​ ផ្លូវភេទ​។ ដូច្នេះ ចូរ​សាកល្បង​នូវ​អ្វី​ដែល​ថ្មីៗ​ខ្លះ​ទៅ​ដូច​ជា ការ​រួមភេទ​នៅ​កន្លែង​ផ្សេង ឬ​ប្រើ​ឧបករណ៍​សម្រាប់​រួមភេទ​។ ទាំងនេះ​សុទ្ធតែ​អាចបង្កើត​ចំណាប់​អារម្មណ៍ និង​ផ្តល់​អោយ​អ្នក​នូវ​ការចាប់អារម្មណ៍​បែប​ថ្មី​ដែល​អ្នក​មិន​ធ្លាប់​មាន​ ។

​បង្កើន​ចំណង់​ផ្លូវភេទ​ជាមួយ​អាហារ​

​ពេលខ្លះ អ្នក​មិន​ត្រូវ​មើលរំលង​អ្វី​ដែល​មាន​ក្នុង​ទូរ​ទឹកកក​ស្រាប់​ទេ ព្រោះ​វា​ក៏​អាច​ជួយ​បង្កើន​ចំណង់​ផ្លូវភេទ​អ្នក​បាន​ដែរ​។ អាហារ​ដែល​អាច​ជួយ​បង្កើន​ចំណង់​ផ្លូវភេទ​​មាន​ដូចជា អយ​ស្ទឺ ចេក ខ្ទឹម​ស ផ្លែ​បឺ ផ្លែ​អាល​ម៉ុន និង​សូកូឡា​ជាដើម​។ អាហារ​ទាំងនេះ​នឹង​ជួយ​ធ្វើអោយ​រាងកាយ​បញ្ចេញ​អ័រម៉ូន​ភេទ​កាន់តែច្រើន ដូច្នេះ វា​នឹង​កាត់បន្ថយ​បញ្ហា​ងាប់​លិង្គ និង​ធ្វើអោយ​មាន​កម្លាំង​។

​ឈប់​ជក់បារី​

​ការជក់បារី​ត្រូវបាន​គេ​ដឹងថា​មាន​ឥទ្ធិពល​ទៅ​បំផ្លាញ​សួត ប៉ុន្តែ វា​ក៏​អាច​បន្ថយ​ចំណង់​ផ្លូវភេទ​បានដែរ​។ នៅ​ពេល​អ្នក​ជក់បារី អុកស៊ីសែន​ដែល​ត្រូវរ​ត់​ក្នុង​របត់​ឈាម​នឹង​ថយចុះ​។ ហេតុដូច្នេះ​ហើយ រាងកាយ​គ្រប់កន្លែង​ដែល​ត្រូវ​ខ្វះ​អុកស៊ីសែន រួម​ទាំង​សរីរាង្គ​ភេទ​ទៀត​។