ប្រសិន​បើ​ធ្វើ​រឿង​នេះ ក្នុង​ពេល​រួម​ភេទ នឹង​​បំផ្លាញ​អ្នក​ទាំង​ពីរ​ភ្លាម

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​រឿង​មួយ​ចំនួន​ដែល​អ្នក​គួរតែ​ចៀស​ពេល​ដែល​អ្នក​រួម​ភេទ ព្រោះ​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​បាន​។ តើ​មាន​អ្វី​ខ្លះទៅ?

១-នៅ​ពេល​ដែល​អ្នក​រួម​ភេទ អ្នក​មិន​គួរ​ប្រើ​ចលនា​លឿន​ហួស​ជ្រុល​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​ឈឺ​បាន ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទៀត​ផង​។ ដូចនេះ អ្នក​គួរតែ​ធ្វើ​តាម​សម្រួល ទើប​សុខភាព​អ្នក​មិនឆាប់​ទ្រុឌទ្រោម​។

២-អ្នក​គួរតែ​រួម​ភេទ​ម្តង​ក្នុង​រយៈពេល​មួយ​យប់​បាន​ហើយ ដោយ​មិន​គួរ​ពិ​រ​ដង​ក្នុង​ពេល​មួយ​យប់​នោះ​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​ខាង​បុរស​ជា​ខ្លាំង​។

៣-មុន​ពេល​ដែល​អ្នក​រួម​ភេទ អ្នក​គួរតែ​រៀបចំ​របៀប​ការពារ​ឲ្យ​បាន​ល្អ ទើប​មិន​ធ្វើ​ឲ្យ​អ្នក​ស្តាយក្រោយ​នៅ​ពេល​ដែល​រួម​ភេទ​រួច​។ ពេល​ដែល​អ្នក​ការពារ​បាន​ល្អ អ្នក​ក៏​មិន​ងាយ​ឆ្លង​ជំងឺ​ផ្សេង​ៗ​ដែរ​។

៤-អ្នក​មិន​គួរ​ប្រើ​ថ្នាំ​គ្រាប់​ការពារ​កំណើត​បន្ទាន់​ច្រើន​ពេក​ទេ ដោយ​អាច​ប្រើ​បាន​តែ​ម្តងម្កាល​តែ​ប៉ុណ្ណោះ ព្រោះ​បើ​អ្នក​ប្រើ​ច្រើន​ហួស​កម្រិត នឹង​អាច​នាំ​ផលវិបាក​ចំពោះ​សុខភាព​អ្នក​ខ្លាំង​ណាស់​។

៥-ក្រោយ​ពេល​ដែល​អ្នក​រួម​ភេទ​រួច អ្នក​មិន​គួរ​ពិសារ​ភេសជ្ជៈ​ដែល​ត្រជាក់​នោះ​ទេ ព្រោះ​វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ក្រពះ​អ្នក​ជួបនឹង​បញ្ហា​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​មិន​ស្រួល​ពេញ​ខ្លួន​ទៀត​ផង (​ប្រភព​ពី​៖ Health.com.kh)៕