កប់! អាងតែរាងស្អាត យ៉ាយ៉ា​ ​លេងស្ទីលប៊ីគីនីបង្អួតសម្រស់សិចស៊ីទាក់ភ្នែកអស់ស្ទះ

តារា​ម៉ូ​ដែល​ដ៏​ស្រស់​សោភា យ៉ា​យ៉ា ដែល​គេ​ស្គាល់​ជា​សមាជិក​ក្នុង​ក្រុម​បង្ហាញ​ម៉ូដ Pop model Cambodia បានធ្វើឱ្យ​មហាជន​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង បន្ទាប់ពី​រូបភាព​នាង​ជាច្រើន​សន្លឹក​ក្នុង​ឈុតប៊ីគីនីបាន​បង្ហោះក្នុង​បណ្តាញ​សង្គម ដែល​ធ្វើឱ្យ​នាង​ទទួលបាន​ការកោតសរសើ​រ​ជាច្រើន ពីសម្រស់ក៏ដូចជារូបរាងដ៏ស្រស់សោភានៅសមុទ្រ។

ជាក់ស្តែងទាក់ទង នឹងការបង្ហោះរូបភាពរាងសិចស៊ីរបស់ខ្លួននេះ តារាម៉ូដែលស្រីស្រស់សោភាបានរៀបរាប់មកកាន់ Sabay​ ថា៖ “ចា៎ វារាងសិចស៊ីមែន ប៉ុន្តែដោយសារតែមកថតស្ប៉តនៅខាងក្រុមហ៊ុនមួយ ដែលពួកគាត់ថតសម្រាប់ប្រូម៉ូត​ Condo​​ គេតម្រូវឲ្យយើងស្លៀកបែបឈុតប៊ីគីនី ព្រោះយើងថតនៅកោះម៉ូឡា ហើយក៏សុំទោសទុកជាមុនផងបើសិនជាមានការមិនសមរម្យតែគ្រាន់តែជាសិល្បៈសង្ឃឺមថាបងប្អូនអ្នកគាំទ្ រមិនប្រកាន់ និងអរគុណចំពោះការសរសើររាងរបស់ខ្ញុំផងដែរ”។

គួររំលឹកផងដែរយ៉ាយ៉ា បានចូលប្រឡូកសិល្បៈ ២ឆ្នាំជាងមកហើយ គ្រាន់តែវត្តមានរបស់តារាស្រីរូបនេះមិនទាន់មានពេលគ្រប់គ្រាន់ក្នុងការបែងចែកការងារសិល្បៈ និងជំនួញផ្ទាល់ខ្លួនប៉ុណ្ណោះ។ សម្រាប់ការងារសិល្បៈតារាម៉ូដែលចូលចិត្តបែបសម្លៀកបំពាក់ស៊ិចស៊ីរូបនេះ ទទួលតែស្ប៉ត ថតវីដេអូបទចម្រៀង ក៏ដូចជាការដើរម៉ូដប៉ុណ្ណោះ ព្រោះមិនទាន់ប្រាកដចិត្តថាខ្លួននាងអាចសម្តែងរឿងបានល្អនៅឡើយ។ ប៉ុន្តែនាងក៏ចង់ចាប់ឱកាសសម្តែងរឿងភាគ និងរឿងបញ្ចាំងក្នុងរោងឆាប់ៗផងដែរ បើមានខាងផលិតកម្មទាក់ទង និងផ្តល់ឱកាសការងារថត ហើយខ្លួននឹងសាកល្បង ព្រោះជាការងារដែលស្រលាញ់ មិនដែលចង់បោះបង់ម្តងណាឡើយតាំងពីចាប់ផ្តើមចូលសិល្បៈ៕

ទស្សនារូបភាពខាងក្រោម៖

ប្រភព៖ http://news.sabay.com.kh